ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតវត្ថុតាងបានមួយចំនួន

យោងតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ឡេក តារា អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹងនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបងបានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កើតឡើងនៅថ្ងៃទី ០២.០៩.២០២០ វេលាម៉ោង១០និង០០នាទី។ នៅចំណុច: មុខផ្ទះ វណ្ណីចាន់ចាវហៅ ហុប ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វណ្ណី ចាន់ចាវ ហៅ ហុប ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិ ឡឥដ្ឋ ឃុំព្រែកដំបង ស្រុក មុខកំពូល ខេត្តកណ្ដាល មុខរបរ ជាងឈើ ។ វត្ថុតាងចាប់យកបាន
ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច ០២កញ្ចប់ធំ ០១កញ្ចប់ទំងន់ ស្មើរនឹង ៣.៤០ ក្រាម ។ សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀន នៅស្វាយប៉ាក ពិតប្រាកដមែន ។
ចំពោះជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានយកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។