ឃាត់ខ្លួនជនសង្ស័យម្នាក់ដកវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ០២គីឡូរក្រាម

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១០ និង ១០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិចក្រី ឃុំ ជប់វារី ស្រុងព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈួន គឹមហួត អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ និងចាប់យកវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ០២កញ្ចប់ធំ ទម្ងន់ ២០៦៤ក្រាម, ទូរស័ព្ទចំនួន ០៣គ្រឿង និងរថយន្តចំនួន ០១គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online