ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់់កាបូបលុយនៅក្រុងតាខ្មៅ
កណ្តាល: កើតហេតុថ្ងៃទី០៥ខែសីហាឆ្នាំ២០២០ វេលាម៉ោង២២.៣០នាទី នៅចំណុច ផ្លូវបេតុងមុខ ខ្ទមអ្នកតា
ស្ថិតក្នុងភូមិ ព្រែកហូរកើត១ សង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល ។ជនរងគ្រោឈ្មោះខៀវ សារី ភេទស្រីអាយុ៤៧ឆ្នាំ ទីលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មេផ្ទះ(មានរបួសស្នាមគ្រេចឆ្អឹងត្រគៀកនិងស្មា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង)។
ជនសង្ស័យ០២នាក់៖
១.ឈ្មោះ អឿន ធីតា ហៅ ចាវ ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំទីលំនៅភូមិព្រែកហូរកើត១សង្កាត់ព្រែក
ហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២.ឈ្មោះ ផាត ម៉ាញ ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។
សម្ភារបាត់បង់៖
១-កាបូបស្ពាយពណ៌ខ្មៅ០១
២-ខ្សែក១ខ្សែធ្វើអំពីមាសច្រវ៉ាកឆាប ទម្ងន់៦ជី
៣-លុយខ្មែរ១៨ម៉ឺនរៀល
៤-លុយដុលា្លរ $400
៥-ទូរសព្ទ័០១គ្រឿងម៉ាកVIVo។
៦-ឯកសារមួយចំនួន។
វត្ថុតាងចាប់យក៖
១-លុយខ្មែរ១០១.០០០រៀល(របស់ជនសង្ស័យ)។
២-ទូរសព្ទ័១គ្រឿងម៉ាក Nចុចពិល ពណ៌ខៀវ(របស់ជនសង្ស័យ)។
៣-កាបូបលុយពណ៌ខ្មៅ១(របស់ជនសង្ស័យ)។



កាលពីវេលាកើតហេតុលើ ជនរងគ្រោះបានជិះម៉ូតូម៉ាកlet តែម្នាក់ឯង ដើម្បីទៅហៅប្តីកំពុងផឹកស៊ីជាមួយមិត្តភក្រ័នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងគោលបំណងបបួលប្តីជិះម៉ូតូដើរលេង សួនច្បារមាត់ទន្លេតាខ្មៅនៅពេលទៅដល់បានជួបប្តីហើយ តែប្តីមិនព្រមទៅនៅជាប់រវល់ផឹក ម៉្យាងទៀត យប់ជ្រៅផង ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះតែម្នាក់ឯងវិញ តែនៅពេលជិះមកដល់ផ្លូវកែងក្បែរោងអ្នកតាភូមិព្រែកហូរកើត១ ស្រាប់តែឃើញជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿម៉ាកwave ហើយបិទភ្លើង តាមពីក្រោយ រួចហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចនាំគ្នាដណ្តើមយកកាបូបលុយ របស់ជនរងគ្រោះ ជិះគេចខ្លួនបាត់
ទៅ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាល នៅមន្ទីពេទ្យព្រះអង្គឌួង ។ លុះមកដល់ថ្ងៃទី០៥.០៨.២០២០កម្លាំងប៉ុស្តិ៍ព្រែកហូរធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី។