ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)

(ខេត្តព្រះសីហនុ) នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ និង ៣០នាទី នៅចំណុចសាលារៀនសុវណ្ណាភូមិ(ថ្មី) ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យ ០១នាក់ ជាជនជាតិខ្មែរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០១គ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ដែលជារបស់ក្មេងស្រីសិស្សសាលា ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ។ ភ្លាមៗនោះកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ,កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍បិតត្រាំងបានដេញប្រផាត់ចាប់ប្រភីង និងស្ទាក់ឃាត់ខ្លួនជនសង្ស័យ រហូតដល់ចំនុចផ្លូវដើមឈើចាំស្នេហ៏ ស្ថិតនៅ ភូមិគគីរ ឃុំបាតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online