ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចសម្លាប់សត្វព្រៃក្នុងសួនសត្វភ្នំតាម៉ៅ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០០នាទី មានករណីអំពើលួច សម្លាបសត្វប្រើសមួយក្បាល កើតឡើងនៅត្រង់ចំណុចសួនសត្វភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានកាប់សម្លាប់សត្វប្រើសឈឺចំនួន ០១ ក្បាល (ឈ្មោល) ដែលមានជម្ងឺបាក់ជើងក្រោយ ចំហៀង ខាងស្តាំដើរមិនរួច នៅក្នុងទ្រុងលួសសំណាញ់ រួចកាត់យកភ្លៅប្រើសចំនួន ០៣ ភ្លៅ ខាងមុខ ហើយភ្លៅក្រោយខាងឆ្វេងចំនួន ០១ ភ្លៅ និងកាត់ក្បាលយកទៅបាត់។

ក្រោយទទួលបានពាក្យបណ្តឹង ដោយមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវដោយយកចិត្តដុកដាក់។ លុះដល់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១១ និង៣០ នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឹម រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅចំណុចក្នុងព្រៃខាងលិចភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាំខ្លួនមកអធិការដ្ឋាននគបាលស្រុកបាទី ដើម្បីសាកសួរ។ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានផ្លោះរបងចូលលួចសម្លាប់សត្វប្រើស កាត់យកភ្លៅមុខចំនួន ០២ ភ្លៅក្រោយចំនួន ០១ និង កាត់ក្បាលយកស្នែងមកលក់អោយឈ្មោះ ញឹម យូហេង ហៅចក់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លក់សាច់បាន ១គីឡូ ៣ម៉ឺនរៀល ស្នែងលក់បាន ១០០ដុល្លារ ដោយប្រាប់ថា សត្វជាប់អន្ទាក់ក្នុងព្រៃ ។

ពេលនោះកម្លាំងជំនាញបានដកហូតស្នែងប្រើស ពីឈ្មោះ ញឹម យូហេង ហៅចក់ និង បានប្រគល់ស្នែងប្រើសឲ្យទៅប្រធានសួនសត្វភ្នំតាម៉ៅវិញ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online