ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា (ប្រើដៃវាយបណ្តាលឲ្យរបួស)

ករណីហិង្សាដោយចេតនា (ប្រើដៃវាយបណ្តាលឲ្យរបួស) នៅដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៧-០៥-២០២២ ម៉ោង១៨និង៥០នាទី។

ជនរងគ្រោះឈ្មោះ សុខ សាន ភេទ ប្រុស អាយុ ៥៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យាមដី ស្នាក់នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ ពុំ សុខចាន់ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ហេតុការណ៍៖ មុនពេលកើតហេតុជនរងគ្រោះកំពុងនៅដីឡូត៍គ្មានលេខ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យដើរមកដល់សួរថា មានម្ហូបអីស៊ីបាយអត់? ជន រងគ្រោះឆ្លើយថា មានត្រី-មានសាច់ជ្រូកធ្វើស៊ីខ្លួនឯងទៅ! ហើយក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះទៅវាយជនរងគ្រោះមួយដៃបែកចិញ្ចើមខាងឆ្វេង រួចដើរចេញគេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ (ដេរ ០៣ថ្នេរ)។ លុះដល់ថ្ងៃទី ១៨-០៥-២០២២ ម៉ោង១៤និង៣០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុខាងលើ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ។ កន្លងមកជនសង្ស័យធ្លាប់ប្រើអំពើហិង្សាទៅលើជនរងគ្រោះចំនួន ០២លើកមកហើយ៕