ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណី​លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)

ក្រុងសៀមរាប៖​ កម្លាំងជំនាញព្រហ្មទណ្ឌ​ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល​គោកចក ដឹកនាំដោយលោកវរសេនីយ៍ទោ​ ដា​ ចំរេីន​ អធិការ​ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប​ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សូរ សៃ ភេទប្រុស អាយុ២៦ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ ។ មានស្រុកកំណើត​ នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ( ជាមុខសញ្ញាសកម្ម )ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃ )​ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:៥០នាទីល្ងាច​ ស្ថិតនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះ​ ឈ្មោះ​ ចែម សំនឿន ភេទស្រី អាយុ៣៧ឆ្នាំ​ រស់នៅភូមិកើតហេតុ ខណៈពេលដែរជនរងគ្រោះបានឲ្យទូរស័ព្ទដៃទៅកូនឈ្មោះហ៊ន់ តេកហុងភេទប្រុស អាយុ១២ឆ្នាំដើម្បីសិក្សាតាមអនឡាញ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់ឡើងម៉ូតូ តែត្រូវជនរងគ្រោះស្រែកឆោឡោ ធ្វើអោយប្រជាពលរដ្ឋ និងសមត្ថកិច្ចយើងដែលយាមតាមគោលដៅនៅក្បែរនោះ ដេញចាប់ជនសង្ស័យ បានភ្លាមៗ ហើយយកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានជិះម៉ូតូមកឆក់ទូរស័ព្ទដៃ ជនរងគ្រោះពិតមែន ហើយជនសង្ស័យ ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទក្នុងក្រុងសៀមរាបបានចំនួន០៥លើកក្នុងខែឧសភា ឆ្នាំ២០២២នេះ ដោយលេីកចុងក្រោយនៅថ្ងៃកើតហេតុខាងលើ​ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង​ ។ វត្ថុតាងដកហូតបាន រួមមាន៖

-ម៉ូតូ​ ចំនួន​ ០១គ្រឿង

-ទូរស័ព្ទ​ដៃ​ ចំនួន​ ០៣គ្រឿង​ ។

នសង្ស័យខាងលេី​ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់​ ៕