ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចស្ថានមានទំហំទោស

សមត្ថកិច្ចស្រុកគិរីវង់ជាប់ភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលកំពុងយុទ្ធនាការឃោសនាបោះឆ្នោតបែរជាជនសង្ស័យមួយក្រុមបន្លំធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេចត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ ( ម្នាក់ )បក្សពួកពីរនាក់រត់គេចខ្លួនបាត់ ក្នុងនោះដោយមានយកចិត្តទុកដាក់ពីសំណាកលោកឧត្តមសេ នីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវនិងមានការសម្រប់សម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១០:១០នាទី នៅចំណុចវាលស្រែខាងកើតភូមិពោធិ៍ ឃុព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីលួចម៉ូតូ១គ្រឿង បង្កដោយក្រុមជន សង្ស័យមានគ្នា០៣ នាក់មានឈ្មោះ ដូចខាងក្រោម ÷

១. ឈ្មោះ ផាត់ ឆាយងីម ហៅ ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ

២. ឈ្មោះ ទ្រី សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

៣. ឈ្មោះ សុខ ដា ( ហៅ ស )ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួល ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និង មានទីលំនៅ សង្កាត់ លេខ១ ក្រុងព្រះសីហនុ ។ ពួកគេបានជិះម៉ូតូ០១គ្រឿងមា៉កស្គុបពីពណ៌ស មានគ្នា៣នាក់ ចុះទៅចំណុចកើតហេតុខាងលើ រួចបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាក វេវ ( វៀតណាម ) ពណ៌ ផ្ទៃមេឃគ្មានស្លាកលេខរបស់ជនរងគ្រោះឈ្មោះ រ័ត្ន សែម ភេទប្រុស អាយុ៧០ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ ដែលទុកចោលនៅវាលស្រែហើយជនរងគ្រោះរវល់មើលស្រែ។

បន្ទាប់ពីម្ចាស់បានដឹងភ្លាមក៏ស្រែកផ្អើលឆោឡោអ្នកធ្វើស្រែក្បែរនោះហើយក៏មានឈ្មោះ ទូច ថន ភេទ ប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិជាមួយគ្នានឹងជនរងគ្រោះ ជាអ្នកឃើញសកម្មភាពលួចហើយដោយបក្សពួកគេ០២នាក់បានជិះម៉ូតូគេចខ្លួនបាត់ ហើយជនសង្ស័យម្នាក់ឈ្មោះ ផាត់ ឆាយងីម (ហៅ ឆាយ) ឡើងម៉ូតូមិនទាន់ ក៏បានប្រជាពលរដ្ឋធ្វើស្រែនាំគ្នាចាប់ ខ្លួននិងខលហៅសមត្ថកិច្ចអោយមកចាប់ចាត់ការតាមច្បាប់ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាក សួរ និង កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online