ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២ម៉០៥នាទី នៅចំណុចបណ្កោយផ្លូវព្រឹទ្ធាចារ្យ ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ ចេង វីរៈ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ស ម្នាក់ឯងដោយកាន់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អូប៉ូ ពណ៌ខៀវ ស៊ីមកាតលេខ ០៨១ ៥៥០ ១៦៥ និយាយតាមផ្លូវ ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ ហ៊ួយ ស៊ីណែត ប្រុស អាយុ ៣៨ ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក អ៊ែរប្ល៊ែក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១T-៣៤៣១ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះហើយជិះម៉ូតូរត់គេចខ្លួន ភ្លាមនោះៗជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយបណ្ដាលឲ្យដួលម៉ូតូរងរបួសបាក់ឆ្អឹងដងកាំបិតខាងស្ដាំ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ចំណែកជនសង្ស័យឈ្មោះ ហ៊ួយ ស៊ីណែត បានជិះម៉ូតូបន្តរត់គេចខ្លួនដល់ចំណុចផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ ស្ទាក់ឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរតាមនីតិវិធីបន្តតែម្ដង ៕

ជនសង្ស័យឈ្មោះ ហ៊ួយ ស៊ីណែត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ ចេង វីរៈ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរ ជាងភ្លើង ។

វត្ថុតាងចាប់យក ៖ ម៉ូតូមួយគ្រឿងម៉ាក អ៊ែរប្ល៊ែក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១T-៣៤៣១ លេខតួ+លេខម៉ាស៊ីន=០០៣០១៥២ និងទូរស័ព្ទដៃមួយគ្រឿងម៉ាក អូប៉ូ ពណ៌ខៀវ ស៊ីមកាតលេខ ០៨១ ៥៥០ ១៦៥ ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online