ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(យកមួកសុវត្ថិភាពវាយយកទូរស័ព្ទដៃ ០១គ្រឿង)

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៤ម៉២០នាទីទៀបភ្លឺ ជនសង្ស័យចំនួន ០៤នាក់ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ ២៩ឆ្នាំ, ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំ, ឈ្មោះ ស័រ ភេទប្រុស អាយុ ៣៨ឆ្នាំ និងឈ្មោះ អេតចាយ ភេទប្រុស អាយុ ៣២ឆ្នាំ បានហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ ម៉ា ជុំហ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំ ជិះពីម្តុំ កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ មកម្តុំផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ពេលជនរងគ្រោះបើកម៉ូតូកង់បីឥណ្ឌាមកដល់ចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែជនសង្ស័យឈ្មោះ ចាន់ មករា និងបក្ខពួក ០២នាក់ទៀតឈ្មោះ ស័រ, ឈ្មោះ អេតចាយ បានឲ្យជនរងគ្រោះឈ្មោះ ម៉ា ជុំហ៊ាង ឈប់ម៉ូតូកង់បីឥណ្ឌា បន្ទាប់មកជនសង្ស័យឈ្មោះ ញ៉ាញ់ បានធ្វើសកម្មភាពយកមួកសុវត្ថិភាពទៅវាយក្បាលជនរងគ្រោះរួចឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ០១គ្រឿងម៉ាក រៀលមី៣៥ ស៊ីមកាតលេខ០៩៧ ៧២៧ ៥៩២៧ និងលេខ០៩៦ ៣៣២ ៣១៣៩ (ទុកនៅលើចង្កូតម៉ូតូសម្រាប់វាស់គីឡូម៉ែត្រ) ហើយនាំគ្នារត់គេចខ្លួនតែម្តង ភ្លាមនោះជនរងគ្រោះឈ្មោះ ម៉ា ជុំហ៊ាង បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ ឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរក ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១១ម៉៣០នាទីថ្ងៃទី-ខែ-ឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ចាន់ មករា នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ហើយក៏ឆ្លើយសារភាពថាទូរស័ព្ទដៃរបស់ជនរងគ្រោះត្រូវបានជនសង្ស័យឈ្មោះ ញ៉ាញ់ ដែលរត់គេចខ្លួនបាត់ជាមួយនិងបក្ខពួក ០២នាក់ទៀតឈ្មោះ ស័រ, ឈ្មោះ អេតចាយ ជាអ្នកយកទៅលក់ ៕

ជនសង្ស័យឈ្មោះ ចាន់ មករា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online