ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម(យកដៃរឹតកជនរងគ្រោះបណ្តាលឱ្យដាច់ខ្យល់ស្លាប់)

ក្រុងសៀមរាប:​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង​១៨:២៤នាទីល្ងាច​ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប​ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួលមួយ​ ស្ថិតនៅភូមិចុងកៅស៊ូ​ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យនៅក្នុងបន្ទប់ដេកក្បែរ​សាកសព​ជនរងគ្រោះ​ឈ្មោះ​ ផ​.រ.ថ ភេទស្រី អាយុ២៤ឆ្នាំ​ ដោយបិទទ្វារ​ចាក់សោរ​ តែចំហរបង្អួច ភ្លាមៗ​នោះសមត្ថកិច្ចយើងបានសហការជាមួយម្ចាស់ផ្ទះគាស់ទ្វារបន្ទប់ហើយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សេង គីមហួរ ភេទប្រុស អាយុ២៧ឆ្នាំ​ មុខរបរមន្រ្តីឥណទាន មានស្រុកកំណើតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប យកមកសួរនាំនៅអធិការដ្ឋាន​ក្រុងសៀមរាប​ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា​ខ្លួន​ប្រច័ណ្ឌ​ នឹងជនរងគ្រោះមានប្រុសថ្មីទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង​១០:០០នាទីព្រឹក​ ជនសង្ស័យបានទៅបន្ទប់ជនរងគ្រោះហើយឈ្លោះប្រកែក​ និងប្រតាយប្រតប់គ្នារហូតឈានដល់សម្លាប់ជនរងគ្រោះដោយធ្វើសកម្មភាពយកដៃខាងឆ្វេងរឹតកជនរងគ្រោះបណ្តាលឱ្យដាច់ខ្យល់ស្លាប់តែម្តង​ ហើយបានលើកជនរងគ្រោះដាក់លើគ្រែ ដោយដេកជាមួយរហូតដល់ធុំក្លិន​ ។

បច្ចុប្បន្ន​ជនសង្ស័យខាងលេី​ ត្រូវបានបញ្ជូនទៅ​ ការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី៕