ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

មណ្ឌលគិរី៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី នៅត្រង់ចំណុចផ្ទះឈ្មោះ វឺប ចន ស្ថិតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីប្រើអំពើហឹង្សាដោយចេតនាមួយបានកើតឡើង។

ជនសង្ស័យដែលជាជនបង្កមានឈ្មោះ ព្រីង រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រើអំពើហឹង្សាដោយចេតនាទៅលើជនរងគ្រោះមានឈ្មោះ

សែម ម្លាវ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានស្រុកកំណើតភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ ស្រុកពេជ្រាដាបានបញ្ជាក់ក្នុងរបាយការណ៍ថា៖ មុនពេលកើតហេតុនៅផ្ទះឈ្មោះ វឺប ចន ស្ថិតនៅក្នុងភូមិឃុំកើតហេតុខាងលើ មានកម្មពិធីកាប់ក្របីសែនព្រេន ហើយមានប្រជាពលរដ្ឋចូលរួមផឹកស៊ី ជាច្រើននាក់នៅក្នុងនោះក៏មានបុរសដែលជាជនបង្កក៏បានចូលរួមផឹកស៊ីក្នុងកម្មពិធីនោះផងដែរ។ កាផឹកស៊ីចេះតែអូសបន្លាយពេលវេលាទៅមុខ ពេលនោះស្រាប់តែជនបង្កស្ថិតក្នុងស្ថានភាពស្រវឹងក៏បានបះទង្កិចពាក្យសំដីគ្នាជាមួយជនរងគ្រោះ។ ស្រាប់តែជនបង្ករក៏បានដើទៅយកដាវពីផ្ទះរបស់ខ្លួនមកដេញកាប់មនុស្សក្នុងវង្សផឹកស៊ីក្នុងកម្មពិធីរត់គេចរាងៗខ្លួនអស់ទៅ នៅសល់តែជនរងគ្រោះកំពុងតែអង្គុយស្រាប់តែជនបង្កបានយកដាវកាប់ទៅលើជនរងគ្រោះចំគល់កខាងក្រោយបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្នជនសង្ស័យដែលជាជនបង្ករត្រូវបាន កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដាសហការណ៍ជាមួយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៣០៣នឹងកម្លាំងប៉ុស្តិ៍ពូជ្រៃ បានចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកអធិការដ្ឋានដើម្បីកសាងសំណុំរឿងទៅតាមអនុវត្តនិតិវិធីច្បាប់។

រីឯជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online