ឃាត់ខ្លួនជនសង្ស័យម្នាក់ និងបក្សពួកម្នាក់ទៀតបានរត់គេចខ្លួន ពាក់ព័ន្ធករណីឆក់កាបូប

គងពិសី៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងបក្សពួកម្នាក់ទៀតបានរត់គេចខ្លួន ពាក់ព័ន្ធករណីឆក់កាបូប នៅចំណុចផ្លូវចូលភូមិកញ្ច្រប់ ឃុំព្រះនិព្វាន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៨:១៥នាទី ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យខាងលើនេះបានជិះរត់គេចហើយត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក គងពិសី និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិព្វាន ធ្វើការដេញ និងស្ទាក់បាននៅចំណុចភូមិភានសា ឃុំព្រះនិព្វាន ឈ្មោះ កង បូរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ វត្ថុតាងដកហូត : ម៉ូតូ ០១គ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HY-9809(ជិះធ្វើសកម្មភាព)៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online