ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធឆ្នៃខុសច្បាប់ និងប៉ុនប៉ងបង្ករអោយមានហិង្សា

ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃព្រ.ហ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤:១៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញយុត្តិធម៌ស្រុក ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ ធ្វើការកំណត់ទីតាំងនៅចំនុចផ្លូវលំ ស្ថិតនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ អេល ឡោ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បានយកអាវុធកែច្នៃប្រើហ្គាស បានធ្វើសកម្មភាពភ្ជុងទៅលើ ជនរងគ្រោះឈ្មោះ ម៉ៃ ធា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ក្នុងខណះពេលជនរងគ្រោះកំពុងជិះរថយន្តរបស់ខ្លួននៅលើដងផ្លូវ ដោយជនសង្ស័យបានភ្ជុងស្រែកអោយឈប់ ហើយគេបានប្រើពាក្យសំដីថា បាញ់បំបែកក្បាល ក្រោយកើតហេតុ បន្ទាប់ពីទទួលពាក្យបណ្តឹង សមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានក្នុងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ។

យើងសូមបញ្ជាក់ថា: គឺជាមុខសញ្ញាខិលខូចក្នុងមូលដ្ឋាន ហើយក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនទៀតផង ។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការកសាងសំណុំរឿងតាមនីតិវិធី ៕