ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចស្ថានមានទំហំទោស

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ វេលាម៉ោង ៦ និង ៥០ នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់លើករណីអំពើលួច (លួចទូរស័ព្ទដៃ)។

ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចខាងមុខរោងចក្រវីន​តាយ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លឹម បូរិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកសារពត៌មាន បារមីភ្នំជីសូរ ធីវីអនឡាញ ដែលមានទីលំនៅភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ស៊ីម ផល្លី ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តកែវ។ ទូរស័ព្ទដៃម៉ាកអូប៉ូ ពណ៌ស ចំនួន ១ គ្រឿង ដែលនៅកន្លាក់ម៉ូតូធុនស្កុបពី របស់ខ្លួន។

ក្រោយកើតហេតុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្សយ័នៅត្រង់ចំណុច ខាងមុខរោងចក្រវីនតាយ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ និងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online