ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចដោយប្រើហិង្សា

នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៧និង០០នាទី នៅចំណុចភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ ទូច ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ និង ម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ ពាក់ផ្លាកលេខ សៀមរាប1Z 9517 ពាក់ព័ន្ធករណី អំពើលួចដោយប្រើហិង្សានៅ ចំណុចសួនប្រជាធិបតេយ្យ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងម៉ូតូ១គ្រឿងខាងលើរួច កម្លាំងជំនាញបានប្រគល់ជូនទៅកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online