ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីបន្លំជាព្រះសង្ឃ ដែលដើរអង្គាសប្រាក់នៅតាមដងផ្លូវ
កើតហេតុ៖ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២០វេលាម៉ោង១០.៣០នាទី នៅចំណុចភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យ០២នាក់
១.ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរំដួលខាងលិច ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន)។
២.ឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំមានទីលំនៅភូមិ ស្រីជា ឃុំល្បេីក ស្រុកឈូក ខេត្តកំពត(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-ចីពរ០២
២-ស្បង់០២
៣-ហង្សសាក់ ០២
៤-អ៊ុត ឃុត០១
៥-លុយខ្មែរ ៣០.០០០រៀល
៦-ឆាយាគណៈមហានិកាយ ០១ក្បាល
៧-ទូរសព្ទ័ដៃម៉ាក អិនចុចពិល ០២គ្រឿង
៨-សំបុត្របុណ្យ១៩សន្លឹក។
នៅថ្ងៃទីខែឆ្នាំកេីតខាងលេីវេលាម៉ោង ០៧:០០នាទី ជនសង្ស័យ០៥នាក់មានឈ្មោះ ឡុង ជាអ្នកបេីករថយន្ត ឈ្មោះ ខ្លា ឈ្មោះ សៅឈ្មោះ វង្ស ដារ៉ា និង ឈ្មោះ ហុន សៀកប៉ាវ បានជិះរថយន្ត១គ្រឿង កាម៉ារី ហេីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2L 5453 ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោ ក្នុងរាជធានីភ្នំពេញ សំដៅមកដល់រង្វង់មូលគួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឈប់រថយន្តនៅជិតនោះ ហេីយឈ្មោះឡុង ក៏បានចែកស្បង់ចីពរ ហង្សសាក់ ថង់យាម អ៊ុតឃុត ឆាយាគណៈមហានិកាយ ម្នាក់មួយសំបុត្របុណ្យជាច្រើនសន្លឹក រួចជនសង្ស័យឈ្មោះ ហុន សៀកប៉ាវ និងឈ្មោះ វង្ស ដារ៉ា បានចុះដេីរចែកសំបុត្របុណ្យ និងអង្គាសប្រាក់នៅតាមដងផ្លូវជាតិលេខ២ មកទិសខាងត្បូង ពេលដេីរមកដល់ចំណុច កេីតហេតុខាងលេីបានជួបជាមួយព្រះចៅអធិការវត្ត វិហារកំបោរ ដោយមានការសង្ស័យព្រះចៅអធិការបានសួរនាំ ហេីយបាននាំជនសង្ស័យទាំង២នាក់ខាងលេី ទៅប្រគល់ជូនព្រះចៅអធិការវត្តវិហារបិតមាស ដែលជាព្រះអនុគុណស្រុកកណ្ដាលស្ទឹងសួរនាំបន្ត ដោយពិនិត្យឃេីញថា ជនសង្ស័យទាំង២ ជាព្រះសង្ឃក្លែងក្លាយ ក៏បានដោះស្បង់ជីពរចេញ ប្រគល់
ជូនសមត្ថកិច្ចស្រុកកណ្តាលស្ទឹង និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុក ដេីម្បីបន្ត ចាត់ការតាមនីតិវិធី ។




