ឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីគ្រឿងញៀននិងដកហូតវត្ថុតាងមួយចំនួន

កាលពីថ្ងៃ អាទិត្យ ៤រោច ខែ ភទ្របទ ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០២០ វេលាម៉ោង១៨និង៤០នាទីអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តមឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងតាមយោបល់ជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ពេជ្រ សា​រ៉ែន​អធិការនគរបាលស្រុកសំពៅលូន ជម្រុញដឹក​នាំមន្រ្តីផ្នែកជំនាញ ប្រឆាំងគ្រឿងញៀនសហ​ការ​ណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការ​បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសារ​ធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុច ភូមិអូរត្រាវជួរ ឃុំសិរីមានជ័យ ស្រុក​សំពៅលូន ខេត្តបាត់ដំបង ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ទី ពឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិអូរគគី ឃុំសិរីមានជ័យ ស្រុកសំ​ពៅលូន ខេត្តបាត់ដំបង
២-ឈ្មោះ ចាន់ រី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំ​ពៅលូនខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបាន៖
១-ថ្នំាញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឺកកក ICEចំនួន ២ ថង់(មិនទាន់ថ្លឹងទម្ងន់)
២-ទូរស័ព្ទដៃចំនួន០១គ្រឿង(ចាស់)
ជនស័ង្សយនិងវត្ថុតាងនគរបាលស្រុកបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាម​នីតិ​វិធី៕(រូបភាពនគរបាលស្រុកសំពៅលូន)