ឃាត់ខ្លួនជនសង្ស័យ០២នាក់និងវត្ថុតាង សារធាតុញៀនសរុប ទម្ងន់ ៨៩៤.០១ក្រាម

រាជធានីភ្នំពេញ: សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្រ្កាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រារាជធានីភ្នំពេញ

អនុវត្តតាមបញ្ជាដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
នៅវេលាម៉ោង១៦: ៣០នាទី ថ្ងៃទី១៦/០៧/២០២០ កម្លាំងជំនាញ
នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១១) ដឹកនាំដោយលោក ស៊ី ផល្លា នាយករងមន្ទីរ. លោក សេង ឃុនណាង នាយការិយាល័យ ក១១ និងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅចំណុចបន្ទប់ផ្ទះជួលលេខ៥០៥ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ០២នាក់:
១-ឈ្មោះ សំ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ ។
២-ឈ្មោះ ផាន់ សុធា ភេទប្រុស អាយុ២២ ជនជាតិ ខ្មែរ ។
ខ-វត្ថតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥៣.៧៨ ក្រាម
-អ៊ិចស្តាស៊ី (MDMA)ទម្ទន់ ៤០.២៣ ក្រាម
សារធាតុញៀនសរុប ទម្ងន់ ៨៩៤.០១ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។