ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកបរកែវ

ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីករណីចោរកម្ម(លួចម៉ូតូ)ចំនួន០២គ្រឿង ម៉ាក វ៉េវឆ្លាមពណ៌ខ្មៅ អត់ពន្ធ អត់ស្លាកលេខ និងម៉ាក SUZUKI Raider ពណ៌ផ្ទៃមេឃ លាយក្រហមអត់ស្លាកលេខ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ វេលាម៉ោង០៧ និង២០នាទីព្រឹក នៅចំណុចចំការចន្ទីឈ្មោះ សេវ ផ្យង់ ស្ថិតនៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ដោយមានការសម្របសម្រួលនិតិវិធី ពីលោក លាង អូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបរកែវបានអោយដឹងថា ជនប្រព្រឹត្តមានគ្នាចំនួន០២នាក់មានឈ្មោះដូចខាងក្រោម÷

១/ជនប្រព្រឹត្តឈ្មោះ អា សេងហ៊ន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

២/ឈ្មោះ ណាត ព្រឹម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករចៀរជ័រ ។ ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ចំណែកជនរងគ្រោះឈ្មោះ រម៉ាម តូន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ។

គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះ បានខលមកប្ដឹងកម្លាំងប៉ុស្តិ៍ អោយជួយអន្ដរាគមន៍ភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ បានសហការជាមួយ កម្លាំងវេនប្រចាំបញ្ជា និងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បាន ចុះទៅដល់កន្លែងកើតហេតុចាប់បានជនសង្ស័យចំនួន០១នាក់យកមកអធិការដ្ឋាន នគរបាលស្រុកបរកែវសួរនាំ ក៏បានសារភាពថាខ្លួន ពិតជាបានលួចម៉ូតូពិតប្រាកដមែន ដោយមានគ្នា០២នាក់ ។ ក្រោយមកកម្លាំងក៏បានស្រាវជ្រាវបន្ដ ចាប់បានម្នាក់ទៀត។

បច្ចុប្បន្នវត្ថុតាង រួមមានម៉ូតូចំនួន០២គ្រឿង និងជនប្រព្រឹត្ត ទាំង០២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកបរកែវ ដើម្បីបង្កសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online