ឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ស្រុកអង្គស្នួល ៖កើតហេតុ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទី ។ ចំណុចលើផ្លូវជាតិលេខ៥១ ភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះចំនួន០២ នាក់
១/ ឈ្មោះ រ៉េត សាវុធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិពងទឹក ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់ម៉ូតូម៉ាកសង់ ១២៥ ស៊េរីឆ្នាំ២០២០ មានរបួសដៃខាងឆ្វេង ដេរ២២ថ្នេរ)។
២/ឈ្មោះ ឆិន សុឈឿន ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរ កម្មកររោងចក្រ នៅភូមិអន្លង់ចំណា ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។(ម្ចាស់ម៉ូតូម៉ាកបីតឆ្នាំ២០១៩ គ្មានរបួសស្នាមទេ)។ ជនសង្ស័យចំនួន០៦នាក់ប្រុស(ឃាត់០៣នាក់)
១/ ឈ្មោះ ផុន វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល (ឃាត់ខ្លួន)។
២/ ឈ្មោះ សុខហៀង លឹមហៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣/ ឈ្មោះ សាត សាន់ ហៅហ៊ូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
សម្ភារះបាត់បង់៖ ម៉ូតូចំនួន០២គ្រឿង
១/ ម៉ូតូម៉ាកសង់ ១២៥ ពណ៌ខ្មៅសើរី ២០២០ ពាក់ផ្លាក លេខ កំពង់ស្ពឺ 1P-0634 លេខម៉ាស៊ីនND125ME-5650148 លេខតួND125M-5650148 ។
២/ ម៉ូតូម៉ាក បីត ពណ៌ក្រហម សើរី ២០១៩ គ្មានផ្លាកលេខ លេខម៉ាស៊ីន និង លេខតួមិនចាំ (លិខិតលក់ទិញនៅក្នុងកែបម៉ូតូ)។
ជនរងគ្រោះមានរបួសដេរចំនួន២២ថ្នេរ និង បាត់បង់ម៉ូតូចំនួនពីរគ្រឿង។ សម្ភារៈចាប់យករួមមាន៖
១/ ដាវកែឆ្នៃចំនួន០២ដើម
២/ កាបូបដៃពណ៌ខ្មៅចំនួន០១
៣/ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន០៣ សន្លឹកឈ្មោះ ផុន រ័ត្ន ភេទប្រុស កើតថ្ងៃទី១០.០៦.១៩៩៤ មានទីលំនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
៤/ ប័ណ្ណបើកបររថយន្ត ថតចម្លង ចំនួន ០៣សន្លឹកឈ្មោះ ផុន រ័ត្ន ភេទប្រុស ភូមិចាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
៥/ ប័ណ្ណសម្គាល់យានយន្តចំនួន ០១សន្លឹក ឈ្មោះទេព បញ្ញា ផ្ទះ ១១ ផ្លូវលំសំបូរ សង្កាត់ដង្កោ ខណ្ដង្កោ ភ្នំពេញ។
៦/ ក្រដាស់បង្កាន់ដៃបញ្ចាំម៉ូតូ០២សន្លឹក យីហោពន្លឺភ្នំពេជ្រ
៧/ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លងចំនួន០២សន្លឹកឈ្មោះ អិន គឹមហួ ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត នៅភូមិតាអោកឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។
៨/ ម៉ូតូម៉ាកហុងដាបីតពណ៌ទឹកប៊ិចបិតស្កត់ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួ៩០០៩៨២៤ លេខម៉ាស៊ីន៩០១០០៧៥ ពាក់ផ្លាកលេខភ្នំពេញ ១HY-០៦០២។