ឃាត់ខ្លួនជនសង្ស័យ០៥នាក់ករណីល្បែងស៊ីសងអាប៉ោងខុសច្បាប់
ស្រុកស្អាង: កើតហេតុថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១.៣០នាទី ។ នៅចំណុច នៅខាងក្រោយផ្ទះ ង៉ោ រ៉េត ស្ថិតក្នុងភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ០៥នាក់ (ឃាត់ខ្លួន)
១.ឈ្មោះ ចុះ ថា ភេទប្រុស អាយុ
៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
២.ឈ្មោះ ឃឹម លី ភេទប្រុស អាយុ
៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
៣.ឈ្មោះ ផេង ភាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
៤.ឈ្មោះ តុ ខ្លឹម ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
៥.ឈ្មោះ អូក បឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំង៣ មានទីលំនៅភូមិឃុំកើតហេតុ ។ វត្ថុតាងចាប់យក៖
- ចានអាប៉ោង០១
- គម្របអាប៉ោង០១
- កម្រាលអាប៉ោង០១
- ស្បែកជើង០៤គូ
- ម៉ូតូ ០៦គ្រឿង
១. ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Y.7075
២. ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1V.9094
៣. ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1CK.5803
៤. ម៉ាកហុងដាគប់មូល សេ៧០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្តាល 1R.3603
៥. ម៉ាកហុងដាគប់ជ្រុង សេ៥០ ពណ៌
ខៀវ ពាក់ស្លាកលេខ ន៣៥៦៧ ភព១
៦. ម៉ាកដេលីម (សង់កូរ៉េ) សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ ។
កាលពីពេលវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងស៊ីសង នៅចំណុចខាងលើ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍តាលន់ សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍ត្រើយស្លា និងកម្លាំងប្រជាការពារ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ រួមនិងវត្ថុតាងដូចមានខាងលើ។
បច្ចុប្បន្នជនសង្ស័យ រួមនិង វត្ថុតាងត្រូវបានសមត្ថកិច្ចចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ត ចាត់ការតាមនីតិវិធី។

