ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីឆក់កាបូបនៅសង្កាត់ទួលស្វាយព្រៃ២

ភ្នំពេញ ៈនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១:០៥នាទីប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំនុចផ្លូវ២០៥ កែង ផ្លូវ៣៤៨ ភូមិ៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អេវ ណាវិន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ ( ធ្លាប់ប្រើប្រាស់គ្រឿងញៀន) ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ រួមនិងវត្ថុតាង ( ម៉ូតូធ្វើសកម្មភាព ) ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់តាមនីតិវិធីច្បាប់ ៕