ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តតាកែវ ៖ ថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០២នាក់ ទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបង្ក្រាបកាលពីថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោងខេត្តតាកែវ។ ជនសង្ស័យទាំង២មានទី១ឈ្មោះ ប៉ិច ម៉ៅ អាយុ ២៨ឆ្នាំ និងទី២.ឈ្មោះ ប៉ិច ណុប អាយុ ៣០ឆ្នាំ ទាំង២នាក់រស់នៅភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។


ដោយដកហូតបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សថ្លាចំនួន០៨កញ្ចប់តូចនិង០១កញ្ចប់ធំ ម៉ូតូចំនួន០៣គ្រឿង ទូរស័ព្ទចំនួន០២គ្រឿង កាំភ្លឿងឆ្នៃចំនួន០១ដើម។