ឃាត់ខ្លួនជនសង្ស័យ​ ០២នាក់​ ​ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រុងសៀមរាប: កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន​ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម​ និងសង្កាត់សៀមរាប​ ចូលរួមសហការណ៍ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ​ ដា​ ចំរេីន​ អធិការ​ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប​ បាន​ ចុះបង្ក្រាបបទរក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ:

១-ឈ្មោះ ចាន់ តុលា ភេទប្រុស ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។(រក្សាទុក ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។ វត្ថុតាងដកហូតរួមមាន:
ម្សៅមេតំហ្វេតាមីនចំនួន១៩កញ្ចប់ ស្មើនឹងទម្ងន់០៤ក្រាម(ទម្ងន់សុទ្ធ) ។
សម្ភារះវេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ទូរស័ព្ទដៃចំនួន០១គ្រឿង។
២-ឈ្មោះ​ សុខ ណាំឈីវ ភេទប្រុស ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប ។(ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។ នៅចំនុចលើដងផ្លូវស្ថិតនៅភូមិប្រឡាយ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប​ ។ វត្ថុតាងដកហូតរួមមាន:
ម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់២.៨៩ក្រាម(ទម្ងន់សុទ្ធ) ។
ទូរស័ព្ទដៃចំនួន០១គ្រឿង។

ជនសង្ស័យខាងលេី​ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់​ ៕