ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៦៣កញ្ចប់

កណ្តាល៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទស្រី។ វត្ថុតាងចាប់យករួមមាន:
ថ្នាំញៀន(ម៉ាទឹកកក) ចំនួន៦៣កញ្ចប់, ថ្នាំគ្រវី(អ៊ិចស្តាស៊ី) ០១កញ្ចប់ ៥០គ្រាប់), ទូរស័ព្ទដៃចំនួន ០២គ្រឿង, ជញ្ជឹងសំរាប់ថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង, សម្ភារៈប្រើប្រាស់និងវេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។