ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរ នូវសារធាតុញៀន

កណ្តាល៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។ វត្ថុតាងចាប់យករួមមាន:
ថ្នាំញៀន(ម៉ាទឹកកក) ចំនួន១៧កញ្ចប់, ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០១គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online