ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន

ព្រះវិហារ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥:និង ១៥នាទី ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងប៉ុស្តិ៍កន្ទួត និងកម្លាំងប្រជាការពាភូមិ បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវគ្រោះក្រហមមណ្ឌល់៤ស្ថិតនៅភូមិស្រអែមខាងត្បូងឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ សារុំ សារ៉ាត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រអែមខាងត្បូងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ

២/ឈ្មោះ ខឿន ចំរើន ភេទប្រុសអាយុ២៥មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិស្រអែមខាងជើងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ។ វត្ថុតាងចាប់យករួមមាន៖

-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១២កញ្ចប់

-ម៉ូតូម៉ាក់wave ១ គ្រឿង

-ទូរសព្ទ័ ៣ គ្រឿង

បច្ចុប្បន្នសមត្ថកិច្ចយើងកសាងសំណុំរឿងបញ្ជួនជនសង្ស័យទាំង ០២ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវធីច្បាប់។៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online