ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ដោយដាវ)

កណ្តាល៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទប្រុស និង ចាប់យកវត្ថុតាងដាវចំនួន ០១, ដំបង០១, ម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online