ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចស្ថានមានទំហំទោស

ខេត្តតាកែវ៖ នៅថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ចន្លោះម៉ោង១៩ ទៅម៉ោង១៩.៥០នាទី មានករណីអំពើលួចមួយកើតឡើងនៅភូមិព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង បាត់ម៉ូតូ១គ្រឿងម៉ាក អិចសាយទ័រ គ្មានផ្លាកលេខ របស់ជនរងគ្រោះឈ្មោះ សែ កុយ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈជនរងគ្រោះទុកម៉ូតូនៅក្រោមផ្ទះ។ ក្រោយពីទទួលបានព័ត័មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុក និងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ប៉ុស្តិ៍ស្រាវជ្រាវបន្ទាន់ រហូតដល់វេលាម៉ោង ២១ និង០០នាទី កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលខ្វាវឃាត់ខ្លួនជនសង្ស័យ បាន០១នាក់ឈ្មោះចុំ អេ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសរម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង រួមទាំងវត្ថុតាងម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ ចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់។ លុះដល់ថ្ងៃទី០៧ ខែឆ្នូ ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង រួមជាមួយកម្លាំងការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពី ដឹកនាំដោយលោកលោកវរសេនីយ៍ឯកយ៉ុង ញ៉ីវ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល

បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ញៀន ដំ ហៅដុំ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ(កន្លែងឃាត់ខ្លួនបាន)។

បច្ចុប្បន្ន ជនសង្ស័យទាំង២ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕