ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីអំពេីលួចមានស្ថានទម្ងន់ទោស( ឆក់ការបូប )

សៀមរាប÷ បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹង ពីជនរងគ្រោះ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងក្រោមការបញ្ជារដឹកនាំជំនាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី​ អ៊ុំ​ ចំរេីន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកការស្រាវ ជ្រាវ ករណី អំពេីលួចមានស្ថានទម្ងន់ទោស( ឆក់ការបូប ) ត្រង់ចំណុចខាងមុខបុរីទេសចរណ៍​ ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង​ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ លេីជនរងគ្រោះឈ្មោះ​ វេត​ ពេញច័ន្ទ​ ភេទស្រី​ អាយុ២៥​ ឆ្នាំ​ មានទីលំនៅភូមិស្ពានក្អែក​ ឃុំកណ្ដែក​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​ រហូតដល់ថ្ងៃទី២៤​ ខែ​មករា​ ឆ្នាំ២០២៣​ យើងបានការកំណត់ អត្តសញ្ញាណ និងនាំខ្លួនជនសង្ស័យព្រមទាំងបក្សពួកជាបន្តបន្ទាប់ យកមកធ្វើការសាកសួរនាំ ÷

-ជនសង្ស័យទី១/ឈ្មោះ រុំ​ សុីណារិទ្ធ​ ហៅមករា ភេទប្រុស អាយុ១៨​ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិមណ្ឌល៣​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ខេត្តសៀមរាប ។

-ជនសង្ស័យទី២/ឈ្មោះ​ មាស​ ច័ន្ទរតនៈ​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំ​ ទីលំនៅបច្ចុប្បន្ន ភូមិ​ខ១​ សង្កាត់ច្រាំងចំរេះ២​ ខណ្ឌឫស្សី​កែវ​ រាជធានីភ្នំពេញ​ ។

ដកហូតវត្ថុតាងបាន

-ទូរស័ព្ទដៃ០១គ្រឿងម៉ាកIphone 7 (បានប្រគល់ជូនជនរងគ្រោះវិញ​) ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ រៀបចំសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមផ្លូវច្បាប់ ៕