ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស
កណ្តាល៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថល្វាឯម បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួចមានស្ថានទម្ងន់ទោស កើតឡើង ស្ថិតក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញ ចុះបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ ភេទប្រុស យកមកអង្គភាព។
វត្ថុតាងចាប់យករួមមានៈ ស័ង្កសី ចំនួន ០៧សន្លឹក, ដែក ១២កំណាត់, ប៉ែល ០១។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕