ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន

ស្រុកបរកែវ÷ នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២២ នៅវេលាម៉ោង១៩ និង៥៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះបង្រ្កាបជាក់ស្ដែកករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចខ្ទមចំការ ស្ថិតក្នុងភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១មុខសញ្ញា និងដកហូតវត្តុតាងម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់ធំ និង០៥កញ្ចប់តូច នៅក្នុងកញ្ចប់បារី និងហោប៉ៅអាវរបស់ជនសង្ស័យ ផ្អែកតាមចំលើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២មុខសញ្ញាបន្ថែមទៀត ក្នុងខ្ទមចំការចាស់ដែលទុកចោលមួយកន្លែងស្ថិតក្នុងភូមិឃុំខាងលើរួចបានឆែកឆេររកឃើញវត្ថុតាងមួយចំនួន។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម ÷

១.ឈ្មោះ យ៉េន សុខអឿន ហៅម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិទន្លេសរ ឃុំត្រពាំងទ្រាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម លំនៅបច្ចុប្បន្នស្ថិតនៅភូមិឃុំកើតហេតុខាងលើ ។

២.ឈ្មោះ ឆាង ឌីណា ហៅឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅភូមិព្រៃតាសរ ឃុំព្រែកតាសរ ស្រុកពារាំង ខេត្តព្រៃវែង ទីកន្លែងបច្ចុប្បន្នស្ថិតនៅភូមិឃុំកើតហេតុខាងលើ ។

៣.ឈ្មោះ ទីង ខ្វែត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។ វត្ថុតាងដកហូតបានរួមមាន÷

១.មេតំហ្វេតាមីនអាយ ចំនួន០៦ថង់ ទម្ងន់ ១៧.៦៩ក្រោម

២.ម៉ូតូចំនួន០៣គ្រឿង

៣.កាំភ្លើងខ្យល់កែឆ្នៃចំនួន០២ដើម

៤.ទូរស័ព្ទ ០៥គ្រឿង

៥.ប្រាក់រៀលចំនួន១៤១០០០៛

៦.ថង់ច្រកនិងសម្ភារះសេពគ្រឿងញៀនមួយចំនួន

៧.ដាវចំនួន០១ដើម

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានឃាត់និងរក្សាទុកជាបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងតាមនិតិវិធីតាមច្បាប់៕