ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម (លួចម៉ូតូ) និងឆក់ទូរស័ព្ទ

ស្ទឹងត្រែង: កាលពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាបចំនួន ០២ករណី ក្នុងនោះ ករណីចោរកម្ម (លួចម៉ូតូ) និងករណីឆក់ទូរស័ព្ទ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ប្រុស :

ករណីទី១ ករណីចោរកម្ម ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ប្រុស បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះចំនួន ០១គ្រឿង ប៉ុន្តែមិនសម្រេច ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាបាន :

១/ឈ្មោះ សេង សី ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

២/ឈ្មោះ កែវ បញ្ញា ភេទ ប្រុស អាយុ ១៨ឆ្នាំមានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ករណីទី២ ករណីឆក់ទូរស័ព្ទនៅចំណុចកែងផ្សារសាមគ្គីស្ទឹងត្រែង ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជនសង្ស័យមានគ្នាចំនួន ០២នាក់ ប្រុស ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ មិនបានសម្រេច ហើយត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបាន ០១នាក់ ឈ្មោះ លី សុីឡុង ហៅធូ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ជនសង្ស័យទាំង ០៣នាក់ ខាងលើជាមុខសញ្ញាចាស់ ជាបក្សពួកក្រុមតែមួយ ដែលតែងតែធ្វើសកម្មភាពក្នុងភូមិសាស្រ្តខេត្ត ជាច្រើនលើកដូចជា :

– ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់យកម៉ូតូ របស់ជនរងគ្រោះនៅមុខផ្ទះសំណាក់ ពៅ ម៉ូនិក (បានសម្រេច) ។

– ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ របស់ជនរងគ្រោះ នៅមុខវិទ្យាល័យសម្តេច ហ៊ុន សែន (បានសម្រេច) ។

– ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅក្បែរភោជនីយដ្ឋាន ស៊ុនថា (បានសម្រេច) ។

ករណីខាងលើនេះ គឺកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាដែលពាក់ព័ន្ធ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online