ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា
កណ្តាល៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ភេទប្រុស (ក្នុងចំណោមបក្សពួក៤នាក់) ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្ភារ:ខូចខាត៖ ម៉ូតូចំនួន០២គ្រឿង(របស់ជនរងគ្រោះ) ។








វត្ថុតាងចាប់យក: ម៉ូតូ ចំនួន ០២គ្រឿង (របស់ជនសង្ស័យជិះធ្វើសកម្មភាព) ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសា សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។