ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ធាក់និងវាយយកម៉ូតូ)
កណ្ដាល÷ ករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ធាក់និងវាយយកម៉ូតូ) នៅចំណុចមុខហាង៩៩៩៩ ផ្លូវជាតិលេខ៤ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល។
មុនពេលកើតហេតុ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០២:០០នាទីរំលងអាធ្រាត្រ ជនរងគ្រោះបានជិះម៉ូតូ ចេញពីផ្ទះនៅភូមិសាំងដំរី (ឃុំឆក់ឈើនាង) ទៅបើកបររថយន្ដនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខហាង៩៩៩៩ ផ្លូវជាតិលេខ៤ ភូមិបែកចាន ឃុំបែកចាន ស្រាប់តែជនសង្ស័យ និងបក្សពួកបានជិះម៉ូតូមកវ៉ាទន្ទឹម ហើយជនសង្ស័យដែលអង្គុយខាងក្រោយ បានលើកជើងធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល រួចជនសង្ស័យបានចុះពីលើម៉ូតូ ដកដំបងដែកគ្រលាស់ដេញវាយលើជនរងគ្រោះ រួចជនសង្ស័យដែលអង្គុយក្រោយម៉ូតូមួយទៀតបានចុះមកលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៥:០០នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងការិយាល័យនគរបាលកំរិតធ្ងន់រាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ រៀម ផាន់ណា, សឿន សំអូន និងឈ្មោះ ឃឿន ចាន់រិត នៅចំណុចកន្លែងធ្វើម៉ូតូ ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៧:០០នាទី សមត្ថកិច្ចខណ្ឌកំបូល បានសហការជាមួយសមត្ថកិច្ចខណ្ឌព្រែកព្នៅ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន ផាន់នី នៅចំណុចតារាងបាល់ទះ ភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងករណី លួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា (ធាក់និងវាយយកម៉ូតូ) នៅចំណុចមុខហាង៩៩៩៩ ផ្លូវជាតិលេខ៤ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឃាត់ជនសង្ស័យចំនួន០៤នាក់៖
ទី១.ឈ្មោះ រៀម ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)
ទី២.ឈ្មោះ សឿន សំអូន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)
ទី៣.ឈ្មោះ ធឿន ផាន់នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)
ទី៤.ឈ្មោះ ឃឿន ចាន់រិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)
សម្ភារៈបាត់បង់៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HU-0367
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕