ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា(ឆក់យកទូរស័ព្ទមិនបានសម្រេច)

នៅថៃ្ងទី៩ ខែឧសភា ឆាំ្ន២០២២ កម្លាំងតាមផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោក បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល ១៥:៣០នាទី កម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យចំនួនបួននាក់យកមកសួរនាំ។ ឃាត់ជនសង្ស័យចំនួន ០៤នាក់៖

ទី១ ឈ្មោះ គង់ ដារ៉ុង ហៅ ក្រិន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានសារធាតុញៀន)

ទី២ ឈ្មោះ មិត្ត សានាង ហៅ ពៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានសារធាតុញៀន)

ទី៣ ឈ្មោះ ឃី វណ្ណៈ ហៅ កាច ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដា (មានសារធាតុញៀន)

ទី៤ ឈ្មោះ ង៉ោល ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គ្មានសារធាតុញៀន)

វត្ថុតាងចាប់យក: ម៉ូតូចំនួន ០២គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី ០៥ ឡើងតែម០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1A-7550 និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរី០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1GT-2925។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕