ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូប

ស្រុកព្រៃនប់÷ កាលពីថ្ងៃទី២០.០៣.២០២២ វេលាម៉ោង ១៨.៣០នាទី ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋថាមានករណីឆក់(កាបូប) នៅចំនុចលើដងផ្លូវជាតិលេខ៣​ស្ថិតក្នុងភូមិបឹងវែង ឃុំវាល​រេញ​ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។ បង្កដោយជន​សង្ស័យមួយក្រុមមានគ្នា០៩​នាក់ៈ

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងសហការជាមួយកម្លាំងអធិការដ្ឋានក្រុងបូកគោ ដេញតាមប្រម៉ាញ់ និងស្ទាក់ចាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ​ហ៊ាង​ លីហួ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​មុខរបរ​ សិស្ស​ មានទីលំនៅ​ភូមិ​អូរការសា​ ឃុំ​អូរការសា​ ស្រុកទឹកឈូ​ ខេត្តកំពត(ជនដៃដល់)។​

២.ឈ្មោះ​ធិ​ ទី ភេទប្រុសអាយុ១៥​ ឆ្នាំ​ មុខរបរ​ មិនពិប្រាដក​ ស្នាក់នៅភូមិ​បោកត្របែក​ ឃុំត្រពាំងព្រីញ​ ស្រុកទឹកឈូ​ ខេត្តកំពត​(ផ្សំគំនិត​)​

៣.ឈ្មោះ​រស់​ សាញិ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​មុខរបរ​ មិនពិប្រាដក​ មានទីលំនៅភូមិ​ កែប​ សង្កាត់កែប​ សក្រុងកែប​ ខេត្តកែប​(ផ្សំគំនិត)។​

៤.ឈ្មោះ​ទេព​ បញ្ញាឧត្តម​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​មុខ​របរ​ មិនពិប្រាដក​ មានទីលំនៅភូមិ​កែប​ សង្កាត់កែប​ ក្រុងកែប​ ខេត្តបែក​(ផ្សំគំនិត)។​

៥.ឈ្មោះ​ហុន​ រិទ្ធី​ ភេទប្រុស​ អាយុ​១៦​ឆ្នាំមុខរបរ​មិនពិតប្រាដក​ មានទីលំនៅភូមិ​ថ្មី​ ឃុំ​ថ្មី​ ស្រុកទឹកឈូ​ ខេត្តកំពត​(ផ្សំគំនិត)។​

៦.ឈ្មោះ​ជាង​ ស៊ុន​ហុង​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​ មុខរបរ​មិនពិប្រាដក​ មានទីលំនៅ​ ភូមិ​ស្នំប្រាំពី​រ ឃុំ​ម៉ាកប្រាំង​ ស្រុកទឹកឈូ​ ខេត្តកំពត​(ផ្សំគំនិត) និងបក្សពួកចំនួន​០៣នាក់ទៀតបានជិះម៉ូតូគេច​ខ្លួនបាត់។​

ដែលជនសង្ស័យខាងលើបានជិះម៉ូតូជាក្រុមចំនួន០៥គ្រឿងមានគ្នាចំនួន០៩នាក់ពីខេត្តព្រះសី​ហនុឆ្ពោះទៅខេត្តកំពតមកដល់ចំណុចខាងលើបានធ្វើសកម្ម​ភាព​ឆក់កាបូបពីជន​រងគ្រោះឈ្មោះ លាង រីណា ភេទស្រី អាយុ​២៧ឆ្នាំ មុខរបរ អ៊ុតសក់ ទីលំនៅ ភូមិ​ព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបា​គ​ង ខេត្តសៀមរាប ខណះពេលជនរងគ្រោះនិងមិត្តភក្រ្ត័នាំគ្នាដើរទៅធ្វើការលើដងផ្លូវជាតិលេខ៣។​ សម្ភារះដែលបាត់បង់រួមមាន៖

-កាបូប យួរ ចំនួន០១

-កាបូប ដៃ ចំនួន០១

-កាតចាក់វ៉ាក់សាំងចំនួន០១​សន្លឹក

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក

-ប្រាក់ចំនួន ៣០០ដុល្លានិងសម្ភារះផាត់មុខ០១ចំនួន។​

ក្រោយពីធ្វើសកម្មភាពរួចយើងបានធ្វើការសហការជាមួយអធិការដ្ឋាននគរបាលក្រុងបូក​គោ បានធ្វើការឃាត់​ខ្លួនជនសង្ស័យខាងលើ​ ជាបន្ត​បន្ទាប់ចំនួន០៦នាក់ រីឯជនសង្ស័យ០៣នាក់ទៀតរត់​គេចខ្លួន រួមទាំងដកហូតបានម៉ូតូចំនួន០៣គ្រឿងទូរស័ព្ទដៃចំនួន០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យយើងកំពុងកសាងសំនុំរឿងតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online