ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចទ្រព្យសម្បត្តិ កាតទូរសព្ទដៃនិងក្រវិលកំប៉ុងស្រាបៀរត្រូវរង្វន់
ខេត្តបាត់ដំបងៈកាលពីថ្ងៃ ចន្ទ ២កេីត ខែអាសាឍឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០វេលាម៉ោង១៧និង៥០នាទីអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រម ទាំងអនុវត្តតាមមតិណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌក្រុមអន្តរាគមន៍បង្ការបង្រ្កាបបានសហការជាមួយកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យចុះប្រតិបត្តិការ បង្ក្រាបករណីលួចទ្រព្យសម្ប្តត្តិប្រជាពលរដ្ឋ(កាតទូរសព្ទដៃនិងក្រវិលកំប៉ុងស្រាបៀរ )មួយករណី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គឺ៖
១-ឈ្មោះ រឿន ចាន់រិទ្ធ ហៅ សល់ អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ជាអ្នកផ្តេីមគំនិត)។
២-ឈ្មោះ ឡា ពោ ភេទប្រុស អាយុ១២ឆ្នាំ (ទីលំនៅមិនប្រាកដ)ជាអ្នកដៃដល់ក្នុងការប្រព្រឹត្តិ។


ក្នុងនោះធ្វេីការដកហូតបាន៖
- កាតទូរសព្ទដៃ សែលខាតCellcard ប្រភេទទឹកប្រាក់ចំនួន០១ដុល្លារចំនួន ១២០សន្លឹក
- ក្រវិលស្រាបៀរត្រូវរង្វាន់មួយចំនួន។
-សូមជម្រាបជូនថា កាលពីថ្ងៃទី២២ ខែ មិថុនាឆ្នាំ២០២០វេលាម៉ោង១១និង៣៣នាទីជនសង័្សយបានធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះអ៉ឹង សេង ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលប្រពន្ធរបស់គាត់មានមុខរបរលក់ចាប់ហួយក្នុងលំនៅដ្ឋានខាងលេី ។
*-សម្ភារ:បាត់បង់រួមមាន៖
-កាតទូរស័ព្ទដៃ សរុប ចំនួន ០៤ពាន់ដុល្លារ ( កាតសែលកាតCellcard ៥០០ដុល្លារ , កាតស្មាត Smart ចំនួន១,៥០០ ដុល្លារ , កាតមិត្តហ្វូន Metfone ចំនួន១,២០០ ដុល្លារ , និងកាត រាយចំនួន ៨០០ ដុល្លារ )
- ក្រវិលកំប៉ុងស្រាបៀរត្រូវរង្វាន់ចំនួន ០២ថង់ (ទម្ងន់ ០៥គីឡូ )
ជនសង័្សយបានយកកាតទូរស័ព្ទនិងក្រវិលកំប៉ុងដែលលួចបានទៅលក់ភ្លាមៗដែលពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកទទួលទិញផលចោរកម្មដេីម្បីដកហូត និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕(រូបភាពផែនការងារ/ព្រហ្មទ័ណ្ឌ)ប្រភពៈ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង