ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីរក្សាទុកនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់

តាមការចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងក្រោមការដឹកនាំផ្ទាល់ដោយវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៅវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋ មានករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំណុចភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាន ចុះដល់ចំណុចខាងលើឃាត់បានជនសង្ស័យ ០២នាក់ ឆែកឆេរឃើញ ម្ស៉ៅក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ២៤កញ្ចប់ ដែលមាន៖

១- ឈ្មោះ ហង្ស ជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជា មុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ដកហូតបានម្ស៉ៅក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ២៤កញ្ចប់ ។

២- ឈ្មោះ ហង្ស ជឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ដកហូតបានទូរស័ព្ទ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងពីរកំពុងត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនបន្ត៕