ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទប្រើប្រាស់គ្រឿងញៀន នៅក្រុងកំពង់ឆ្នាំង
ក្រុងកំពង់ឆ្នាំង: កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ (វិធានការត្រួតពិនិត្យរដ្ឋបាល) ពីបទប្រើប្រាស់គ្រឿងញៀន កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
១- ឈ្មោះ ភឿន សិរីវិសាល ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់សង្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ ម៉ាន់ សុគុន្ធា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។
៣- ឈ្មោះ ជា វុត្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិខ្លុង ឃុំរកាត ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យទាំង ៣នាក់ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន
កំពុងកសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងតាមនីតិវិធី ៕

