ឃាត់ខ្លួនជនស​ង្ស័យ​ម្នាក់ដក់ហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួ​ន​០៣ថង់

ខេត្តបា​ត់​ដំបង​: ពីថ្ងៃ​ សៅរ៍​ ​១១រោច​​ ខែ​ ស្រាពណ៍ឆ្នាំជូតទោ​ស័ក​ព.ស.២៥៦៤​ត្រូវនឹងថ្ងៃទី​១៥ ខែ​ សីហា​ ឆ្នាំ​២០​២០វេលាម៉ោង១៧និង ០០នាទីអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុ​ន​ ស្នង​ការនៃស្នងការដ្ឋាន ន​គរបាលខេត្តបា​ត់​ដំបង​និងតាមយោបល់ណែនាំជំនាញពីលោកឧត្តម​សេនីយ៍ត្រី​ កុយ​ហៀង​ ស្នង ការរងផែនការងារ​ប្រឆាំងគ្រឿង​ញៀន​ លោកវរសេ​នីយ៍ឯក​ ​ឆាង​ វណ្ណឆៃ​ ​ អធិការនគរ​បាលក្រុងបាត់ដំបង ជម្រុញ​ដឹកនាំមន្រ្តីផ្នែកជំនាញ ប្រឆាំងគ្រឿងញៀនស​ហការណ៍ជាមួយកម្លាំងនគរបាល​ប៉ុស្តិ៍បានធ្វេីការ​បង្រ្កាបករណីរក្សាទុកដោយខុស​ច្បាប់ នូវសារ​ធាតុ ញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនៅ ចំ​ណុចក្រុម​ទី​០២ភូមិកម្មករ​សង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់​ដំបង​ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនស​ង្ស័យ​ចំនួន​០១នាក់គឺ៖
១-ឈ្មោះ ថា សុីណា ភេទស្រី អាយុ​ ២៩ឆ្នាំ មានទីលំនៅ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង​ មក​ស្នាក់បណ្តោះអាសន្ន នៅក្នុងរ៉ាជង្រុក ភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់​ដំប​ង ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួ​ន​០៣ថង់ទម្ងន់ ៩,០០​ក្រាម​ទាំងសំបក
-ទូរស័ព្ទដៃចំនួន០១ គ្រឿង
-សម្ភារៈសំរាប់ប្រើប្រាស់គ្រឿង​ញៀនមួយ​ចំនួន។

ជនស័ង្សយនិងវត្ថុតាងនគរបាល​ក្រុងបញ្ជូនមកការិយាល័យជំនា​ញដេីម្បី​ចាត់ការបន្តតាម​នីតិ​វិ​ធី៕(រូបភាពនគរ​បាលក្រុងនិងការិ/គ្រឿងញៀន)