ឃាត់ខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុម្នាក់ ក្នុងករណីក្លែងឯកសារសាធារណៈ (ធ្វើត្រាឃុំក្លែងក្លាយ)
ខេត្តកណ្តាល:កើតហេតុថ្ងៃទី០២.០៧.២០២០ វេលាម៉ោង១៦.៣០នាទី ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ (០២នាក់) ១.ឈ្មោះមៀច ផៃ ភេទប្រុស អាយ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជំទប់ទី១ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
២.ឈ្មោះឡាង ថុលភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ មានទៅលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យ០១នាក់
ឈ្មោះម៉ៃ វណ្ណៈ ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកធនាគារ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ វត្ថុតាងចាប់យកគឺ៖
១.ត្រាមូលឃុំក្លែងក្លាយ០១
២.ត្រាឈ្មោះ០២ ។
នៅពេលវេលាកើតហេតុខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានទទួលព័ត៌មាន ថាមានគេបន្លំធ្វើលិខិត ផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដោយមានត្រាក្លែងក្លាយ ទាំងឈ្មោះ ហត្ថលេខា និង ត្រា ថែមទៀត ពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុក បានហៅ ជនសង្ស័យខាងលើ មកសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលភូមិធំ ។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស បានឆ្លើយសារភាពថាខ្លួន បានឆាតទៅកន្លែងឆ្លាក់ត្រា តាមរយៈFacebook ដែលមានយីហោឆ្លាក់ត្រា ពីចំងាយ ឲ្យធ្វើត្រាឃុំភូមិធំ និងត្រាឈ្មោះឲ្យខ្លួន ក្នុងតម្លៃ២០$ ពេលបានត្រាហើយខ្លួន ក៏រៀបចំ ឯកសារ ក្លែងក្លាយដោយមាន បោះត្រាមូល និងត្រាឈ្មោះក្លែងក្លាយ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដើម្បីយកទៅដាក់នៅមីក្រូហិរញ្ញវត្ថុខេមា យកប្រាក់បានចំនួន
៣០.០០០$ ដើម្បីប្រកបមុខរបរ ប្រាកដមែន ។ ករណីនេះ សមត្ថកិច្ចបន្តចាត់ការ តាមនីតិវិធី ។