ឃាត់ខ្លួនបុរសម្នាក់ជាអ៊ុំថ្លៃ ករណីរួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង១១និង០០នាទី នៅចំណុចក្រុមទី០១ ភូមិ បាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលបណ្តឹងពីម្តាយបង្កើតជនរងគ្រោះ ឈ្មោះ តង់ សារ៉ុត អាយុ៤៣ឆ្នាំ មានទីលំនៅក្រុមទី០១ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់គាត់ ឈ្មោះ ស-ក-ញ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រហូតបានសំរេចចំនួន ០៦លេីក ។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនរា បានធ្វេីការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហែម ហឿប ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវជា(អ៊ុថ្លៃ) ។ សមត្ថកិច្ចបានសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរួមភេទជាមួយក្មេងស្រីរងគ្រោះឈ្មោះ ស-ក-ញ ភេទស្រី អាយុ១៤ឆ្នាំ រួមភេទបានសំរេចចំនួន ០៦លើក ពិតប្រាកដមែន ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕