ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ទវះទៅលេីក្មេងស្រីជាអនីតិជន

មណ្ឌលគិរី ÷ កាលពី ថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២២ នៅវេលាម៉ោង១៤និង០០នាទីមានករណី រំលោភសេពសន្ទវះទៅលេីក្មេងស្រីជាអនីតិជនករណីនេះបានកេីតឡេីងនៅត្រង់ចំណុចចំការម្រេច ឈ្មោះ លោក ចាន់ សុផល ស្ថិតនៅក្នុងភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះមាន ឈ្មោះ សសណ ភេទ ស្រី អាយុ ០៩ ឆ្នាំជនជាតិខ្មែរ មុខរបរ សិស្ស។ មានទីលំនៅ បច្ចប្បន្នស្នាក់នៅត្រង់ចំនុចចំការកៅស៊ូ ចាន់ សុផល ស្ថិតក្នុងភូមិ ក្រង់តេះ ឃុំ ក្រង់តេះ ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី។

ជនសង្ស័យឈ្មោះ ម៉យ សុខហេង ភេទប្រុស អាយុ ១៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណេីតនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ករណីរំលោភសន្ទវះខាងលើខាងលេីនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងជនសង្ស័យទៅតុលាការអនុវត្តទៅតាមនីតិវិធីច្បាប់៕