ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភលើកុមារីម្នាក់

ថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២១និង១០នាទីយប់ នៅចំណុចលើផ្ទះឈ្មោះ សួន សុខ ស្ថិតក្នុងភូមិសាស្រ្ត ភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

មានករណីប៉ុនប៉ង រំលោភលើកុមារី អាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ ។បង្ករឡើងដោយជនសង្ស័យឈ្មោះ សេង សាន ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានឡើងទៅលើផ្ទះបើកមុងចូលទៅចាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកអោយឪពុក ម្ដាយជួយ ពេលនោះឪពុក ម្តាយឮកូនស្រែក រត់ទៅជួយហើយចាប់បានជនសង្ស័យ រាយការជូនសម្ថកិច្ចភ្លាម ។

នៅពេលបានទទួលដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលកោះថ្កូវបានសហការជាមួយកំលាំងប្រជាការពារចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបញ្ជូនយកមក អធិការនគរបាលស្រុកជលគីរី កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online