ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចស្ថានមានទំហំទោស

រាជធានីភ្នំពេញ÷ ករណីលួចកាច់កញ្ចក់រថយន្ដ នៅចំណុចផ្លូវបេតុង ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១១:៥០នាទី។

ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល។

នៅថៃ្ងទី២៦ ខែមេសា ឆាំ្ន២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល ១១:៥០នាទី ក៏មានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីលួចកាច់កញ្ចក់រថយន្ដ ភ្លាមនោះលោកនាយប៉ុស្ដិ៍បានបញ្ជាកម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ព្រុំ វិចិត្រ ហៅ ស្វិត នាំយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ ។ ឃាត់សង្ស័យម្នាក់ឈ្មោះ ព្រុំ វិចិត្រ ហៅ ស្វិត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្ដុំចតុមុខ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ បញ្ជូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online