ឃាត់ខ្លួនបុរសម្នាក់ ករណីអំពើឆបោកតាមអនឡាញ

កើតហេតុនៅចំណុចផ្ទះលេខ ១៨៤ ផ្លូវលំ ៣១ ភូមិ ព្រែកតាឡុង១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១២ម៉៤៧នាទី ។

ជនសង្ស័យឈ្មោះ ភាព លឹមហេង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ បេតុង ភូមិ ឈូកវ៉ា១ សង្កាត់ កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ។ (គ្មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ ហង់ វាសនា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ១៨៤ ផ្លូវលំ ៣១ ភូមិ ព្រែកតាឡុង១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ លក់រថយន្ត ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ២១ម៉៣០នាទី នៅចំណុចផ្ទះលេខ ១៨៤ ផ្លូវលំ ៣១ ភូមិ ព្រែកតាឡុង១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ ហង់ វាសនា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ បានប្រើគណនីហ្វេសប៊ុកឈ្មោះ ហង់ វាសនា លក់ឡាន មកទំនាក់ទំនងទៅគណនីហ្វេសប៊ុកឈ្មោះ Hea Kheng Mc របស់ជនសង្ស័យឈ្មោះ ភាព លឹមខេង ភេទ ប្រុស អាយុ ២២ ឆ្នាំ ទិញម៉ាស៊ីនចាក់ភ្លេងចំនួនមួយគ្រឿងតម្លៃ ១២៣ដុល្លារ លុះមកដល់ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១២ម៉៤៧នាទី ជនរងគ្រោះបានផ្ញើលុយថ្លៃទិញម៉ាស៊ីនចាក់ភ្លេងចំនួន១២៣ដុល្លា ទៅឲ្យជនសង្ស័យតាមប្រព័ន្ធវីង ហើយជនសង្ស័យបានយកមីសាច់មាន់សញ្ញាខ្លាឃ្មុំក្រហមចំនួនមួយកេសរុំថង់ខ្មៅផ្ញើមកជនរងគ្រោះបន្លំជាម៉ាស៊ីនចាក់ភ្លេង តាមរយៈក្រុមហ៊ុនវីរៈប៊ុនថាំ ។ លុះមកដល់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១០ម៉៣០នាទី ជនរងគ្រោះបានប្រើគណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះ May May ទៅទាក់ទងហ្វេសប៊ុកជនសង្ស័យឈ្មោះ ភាព លឹមខេង (Hea Kheng Mc) សុំទិញម៉ាស៊ីនចាក់ភ្លេងមួយគ្រឿងទៀតតម្លៃ ៣៤០ដុល្លារ ដោយណាត់ជួបប្រគល់អីវ៉ាន់នៅផ្លូវ វេងស្រេង សង្កាត់ ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ ពេលនោះជនសង្ស័យបានយកមីសាច់មាន់សញ្ញាខ្លាឃ្មុំក្រហមចំនួនមួយកេសរុំថង់ខ្មៅមកបន្លំជាម៉ាស៊ីនចាក់ភ្លេង ក៏ត្រូវជនរងគ្រោះចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមធ្វើការសាកសួរ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចយើងបានធ្វើការចាប់យកវត្ថុតាងដូចជា : មីសាច់មាន់សញ្ញាខ្លាឃ្មុំក្រហមចំនួន ០២កេស, ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាកសាំសុង ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៦៩ ៤០៥ ៣៧០, ០៩៧ ៧១៦៤ ៦៥៣ (ជារបស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ភាព លឹមហេង ភេទ ប្រុស អាយុ ២២ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online