ឃាត់ខ្លួនបុរស​វ័យ​ប្រហែល៦០ ឆ្នាំម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈបានសម្រេច ៣ដងហើយពេលធ្វើសកម្មភាពតែងយក​កន្សែង​មកក្រាលកុំឲ្យ​ឈឺខ្នង

​ខេត្ត​បាត់ដំបង ៖ បុរស​វ័យ​ប្រហែល ៦០ ឆ្នាំម្នាក់ ​​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ឃាត់ខ្លួនតាមបណ្ដឹង​របស់​ម្ដាយ​នារី​ម្នាក់​ បន្ទាប់​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទត្រូវ​បាន​បែក​ធ្លាយ ​។

សមត្ថកិច្ចឲ្យ​ដឹង​ថាកាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ២០២០ វេលា​ម៉ោង ១០ ព្រឹក ស្ត្រី​​វ័យ​​ ៤១ ឆ្នាំ រស់នៅ​ភូមិអូរដារ ឃុំបួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បាន​ចូលខ្លួន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បួរ ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​បុរសវ័យ ៦០ ឆ្នាំ ​ឈ្មោះ ហេង រស់នៅ​ជិតខាងគ្នា ថាបានចាប់រំលោភ​កូន​ស្រីរបស់គាត់ឈ្មោះ ស ស ឡ អាយុ២៤ ឆ្នាំ រហូត​បាន​សម្រេចចំនួន ៣ លើក ។័

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ ស ស ឡ ភេទស្រី អាយុ ២៤ ឆ្នាំ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាល​​ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ វេលាម៉ោងប្រហែល ១២ ថ្ងៃត្រង់ គឺនៅពេលដែលនាង នៅផ្ទះជាមួយប្អូនស្រីគឺ​ ឈ្មោះ តាហេង អាយុប្រហែល ៦០ ឆ្នាំជាងបានដើរមកបបួលនាងទៅ​ក្រោយផ្ទះ​មានការបន្តិច ដែលមាន​ចម្ងាយ​ប្រហែល ៣០ ម៉ែត្រពីផ្ទះ ។
​នារី​រូប​នេះ​បន្ត​ថា នៅពេលដែលគាត់ដើរទៅដល់ព្រៃខាងក្រោយផ្ទះ គាត់ក៏បានចាប់​ថើបខ្លួន និងលូករាវ​ពេញ​ដើមទ្រូង បន្ទាប់មក​​ក៏បានធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ​លើ​រូបនាង រហូត​បាន​សម្រេច​តែ​ម្ដង ។
លុះនៅលើកទី ២ គឺនៅក្នុងអំឡុង ខែកក្កដា ពេល​ថ្ងៃត្រង់ តាហេង បានហៅខ្លួនទៅក្រោយផ្ទះ​ម្តង​ទៀត​(កន្លែងចាស់) ហើយ​បានធ្វើសកម្មភាពចាប់​រំលោភ​សេពសន្ថវៈ​លើ​រូប​នាង​បាន​សម្រេច​ម្ដង​ទៀត ។
ដោយឡែកនៅលើកទី ៣ គឺនៅថ្ងៃទី ១៥ ខែសីហា ថ្មីៗនេះ នៅវេលាម៉ោងប្រហែល ៥ ល្ងាច នៅ​កន្លែង​ដដែល​ទៀតpហើយ​រាល់​ការ​ចាប់​រំលោភ​ គឺ តាហេង តែងយក​កន្សែង​មកក្រាលកុំឲ្យ​ឈឺខ្នង ។
លុះនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១១ ថ្ងៃត្រង់ ​ឪពុក ម្ដាយ​របស់​ខ្លួនចេះតែសង្ស័យ ហើយ​បាន​ដឹងក៏ទៅដាក់ពាក្យប្តឹងតែម្តង ៕