ឃាត់ខ្លួនមុខសញ្ញាកាន់កាប់អាវុធដោយខុសច្បាប់ម្នាក់
ខេត្តបាត់ដំបង : នៅថ្ងៃ អង្គារ ៧រោចខែស្រាពណ៍ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ១១ ខែ សីហាឆ្នាំ២០២០វេលាម៉ោង១៣និង៤០នាទីរសៀលនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំតិតធ្ងន់នៃស្នងការដ្ឋានបានដឹកនាំធ្វេីការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះសែម សុគន្ធា ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣២ ឆ្នាំមានទីលំនៅក្រុមទី២៣ ភូមិ កម្មករសង្កាត់ ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងខណ:ដែលជនសង័្សយរូបនេះ កំពុងកាន់កាប់អាវុធដោយខុសច្បាប់ នៅមូលដ្ឋានក្រុងបាត់ដំបង។
លោកវរសេនីយ៍ឯក អូន ហ្វៃ បានបញ្ជាក់ឱ្យដឹងថាឈ្មោះសែម សុគន្ធា ហៅម៉ាប់ នេះត្រូវបានឃាត់ខ្លួនភ្លាមៗក្នុងពេលដែលរូបគេបានកាន់កាប់អាវុធខ្លីមួយដេីមម៉ាកK59និងគ្រាប់ចំនួន០៦គ្រាប់ដោយខុសច្បាប់និងកំពុងស្វែងរកការធ្វេីសកម្មភាព(ជួញដូរ)អាវុធមួយដេីមនេះផង។ លោកបន្តថាជនសង័្សយខាងលេីគឺជាមុខសញ្ញាដែលស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ចផងដែរ ហេីយក្នុងពេលធ្វេីការសាកសួរ ជនសង័្សយបានឆ្លេីយសារភាពថា អាវុធខ្លីមួយដេីមនេះគេបានធ្វេីសកម្មភាព(លួច)យកបាននាពេលកន្លមក។
តាមលទ្ធផលនៃការស្រាវជ្រាវឯកឧត្តមស្នងការបានឱ្យការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
